អង្គរវត្តបច្ចុប្បន្ន
វីដេអូមូលនិធិបូជនីយដ្ឋានពិភពលោកស្ដីពីការអភិរក្សអង្គរវត្ត
អង្គរវត្តបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ នៅឆ្នាំ២០០៤ និង២០០៥ តួលេខរដ្ឋាភិបាលបានណែនាំថា រៀងគ្នាមានទេសចរបរទេស ៥៦១០០០ និង៦៧៧០០០នាក់ដែលបានមកដល់ខេត្តសៀមរាប ប្រហែល៥០%នៃពួកទេសចរបរទេសទាំងអស់នៅកម្ពុជាសម្រាប់ឆ្នាំទាំងពីរ។ ទីស្ថាននោះត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធសូគីម៉ិច(សូគីម៉ិចគ្រុប)ឯកជន ចាប់តាំងពីឆ្នាំ១៩៩០ ដែលបានជួលប្រាសាទពីរដ្ឋាភិបាលកម្ពុជា។ លំហូរចូលនៃពួកអ្នកទេសចរណ៍រហូតមកដល់ឥឡូវបានបង្កនូវការបំផ្លិចបំផ្លាញតិចតួចទាក់ទងគ្នា ក្រៅពីគំនូរសាធារណ៍ខ្លះៗ ខ្សែពួរ និងជណ្ដើរឈើត្រូវបានគេដាក់បញ្ចូលដើម្បីការពារចម្លាក់ផុសស្រាលៗនិងកម្រាល រៀងមក។ ទេសចរណ៍ក៏បានផ្ដល់នូវមូលនិធិបន្ថែមខ្លះទៀតចំពោះតំហែទាំក៏ដូចជាក្នុងឆ្នាំ២០០០ ប្រហែល២៨%នៃប្រាក់ចំណូលសំបុត្រឆ្លងកាត់ទីស្ថានអង្គរទាំងមូលត្រូវបានចំណាយលើប្រាសាទទាំងប៉ុន្មាននេះ ទោះបីជាកិច្ចការភាគច្រើនត្រូវបានបន្តដោយពួកក្រុមឧបត្ថម្ភដោយរដ្ឋាភិបាលបរទេសជាជាងដោយពួកអាជ្ញាធរកម្ពុជានោះ។
ចាប់តាំងពីអង្គរវត្តបានមើលឃើញកំណើនយ៉ាងសំខាន់ខាងទេសចរណ៍ទាំងប៉ុន្មានឆ្នាំនេះ អ.អ.វ.វ.ស.ប. រឺ យូណេស្កូ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរបស់ខ្លួនដើម្បីការការពារសុវត្ថិភាពនិងអភិវឌ្ឍន៍នៃស្ថានីយប្រវត្តិសាស្ត្រអង្គរ (គ.ស.អ. រឺ ICC) នៅក្នុងសមាគមដែលមានពួកអ្នកតំណាងមកពីរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរា បានរៀបចំសិក្ខាសាលាជាច្រើនដើម្បីពិភាក្សានូវគំនិត"ទេសចរណ៍វប្បធម៌"។ ដោយការចង់ចៀសវាងទេសចរណ៍ពាណិជ្ជកម្មនិងចំនួនដ៏ច្រើន សិក្ខាសាលាទាំងប៉ុន្មាននេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដល់ទីសំណាក់អាស្រ័យ និងសេវាកម្មគុណភាពខ្ពស់ជាលំដាប់ចំពោះរដ្ឋាភិបាលកម្ពុជាដើម្បីរកប្រយោជន៍ខាងសេដ្ឋកិច្ច គ្រានោះក៏មានការរួមបញ្ចូលនូវភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ នៅឆ្នាំ២០០១ អ្វីដែលជំរុញនេះបានហុចលទ្ធផលជាគំនិតនៃ"ទីក្រុងទេសចរណ៍អង្គរ" ដែលនឹងត្រូវបានអភិវឌ្ឍជាមួយការគោរពរាប់អានស្ថាបត្យកម្មខ្មែរ រួមមានការលំហែ និងសុខូបត្ថម្ភវត្ថុទេសចរណ៍ និងផ្ដល់សណ្ឋាគារប្រណិតនានាដែលមានសមត្ថភាពជាទីស្នាក់អាស្រ័យពួកអ្នកទេសចរណ៍មួយចំនួនធំ។
ការមើលឃើញនៃការអភិវឌ្ឍដូចជាទីស្នាក់អាស្រ័យទេសចរណ៍ដ៏ច្រើនបានធ្វើអោយមានកង្វល់ទាំងអប្សរា និង គ.ស.អ. (ICC) អះអាងថាការអភិវឌ្ឍទេសចរណ៍ពីមុនក្នុងតំបន់នេះបានធ្វេសប្រហែសនូវនិយ័តកម្មសំណង់ និងគម្រោងការទាំងនេះច្រើនទៀតមានសក្ដានុពលបំផ្លិចបំផ្លាញលក្ខណៈពិសេសៗខាងទេសភាព។ ផងដែរ ទំហំធំៗនៃគ្រោងការទាំងនេះបានចាប់ផ្ដើមគំរាមកំហែងគុណភាពទឹកនៅទីប្រជុំជនជិតៗតំបន់ ទឹកសំអុយ និងប្រព័ន្ធអគ្គីសនីជាច្រើន។ វាត្រូវបានកត់សម្គាល់ថាដូចជាភាពញឹកញាប់នៃទេសចរណ៍ខ្ពស់ និង ការទាមទារកើនឡើងសម្រាប់ទីស្នាក់អាស្រ័យគុណភាពខ្ពស់ក្នុងតំបន់នេះ ដូចជាការអភិវឌ្ឍផ្លូវជាន់ខ្ពស់ធំៗ មានការប៉ះផ្ទាល់លើតារាងទឹកក្រោមដី ដែលកំពុងតែលាតសន្ធឹងជាបន្តបន្ទាប់ដល់ស្ថេរភាពសំណង់នៃប្រាសាទជាច្រើននៅអង្គរវត្ត។ ពួកអ្នកស្រុកសៀមរាបក៏បានបញ្ចេញការព្រួយបារម្ភលើធម្មជាតិដ៏ស្រស់ស្អាត និង បរិយាកាសទីប្រជុំជនរបស់ខ្លួនដែលកំពុងសម្របសម្រួលដើម្បីទទួលទេសចរណ៍។ ដោយហេតុថាបរិយាកាសក្នុងស្រុកដ៏ស្រស់ស្អាតនេះគឺជាសមាសភាគគន្លឹះដើម្បីព្រាងឱ្យដូចទីក្រុងទេសចរណ៍អង្គរ ពួកមន្ត្រីរាជការក្នុងតំបន់បន្តពិភាក្សារបៀបចូលរួមទេសចរណ៍អនាគតដោយជោគជ័យដោយគ្មានការលះបង់តម្លៃ និងវប្បធម៌ក្នុងតំបន់។
នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០១២ ភាគីទាំងពីរបានយល់ស្របថាបូរ៉ូប៊ូឌួ និង អង្គរវត្តបានក្លាយជាស្ថានីយបងប្អូននិងក៏ជាខេត្តដែលនឹងក្លាយជាខេត្តបងប្អូន។ អាកាសចរណ៍ឥណ្ឌូណេស៊ីពីរកំពុងពិចារណាឱកាសដើម្បីបើកការហោះហើរដោយផ្ទាល់ពីយោខយ៉ាក់ការ៉្ទា ឥណ្ឌូណេស៊ី ទៅសៀមរាប។
No comments:
Post a Comment