ស្ថាបត្យកម្ម
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។
ស្ថានីយ និង គម្រោង
អង្គរវត្ត តាំងនៅ 13°24′45″N 103°52′0″E, គឺជាការបន្សំតែមួយគត់នៃប្រាសាទភ្នំ ការរចនាជាបទដ្ឋានសម្រាប់ពួកប្រាសាទសភាវៈតំណាងរបស់អធិរាជាណាចក្រនេះ គ្រោងចុងក្រោយនៃថែវសហមជ្ឈមណ្ឌល និងឥទ្ធិពលពីឱឌ៉ិឝានិងចោឡ៊រ៊ នៃទមិឡនាដុ ឥណ្ឌា។ ប្រាសាទនេះគឺជាតំណាងនៃភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈ: ជួរចតុរង្គចំកណ្ដាលនៃប្រាង្គជាសញ្ញាសំគាល់កំពូលទាំងប្រាំនៃភ្នំ ហើយជញ្ជាំងនិងគូទឹក ជាជួរភ្នំព័ទ្ធជុំវិញ និងមហាសមុទ្រ។ ច្រកចូលទៅកាន់តំបន់ខាងលើនៃប្រាសាទគឺកាន់តែដាច់ដោយឡែកជាលំដាប់ ជាមួយនឹងពួកគ្រហស្ថដែលកំពុងត្រូវបានគេអនុញ្ញាតឱ្យចូលនៅជាន់ទាបបំផុតតែប៉ុណ្ណោះ។មិនដូចប្រាសាទខ្មែរភាគច្រើនទេ អង្គរវត្តគឺបែរមុខទៅទិសខាងលិច ផ្ទុយពីប្រាសាទផ្សេងបែរទៅទិសខាងកើត។ នេះបាននាំមកនូវហេតុជាច្រើន (រួមមានហ្គ្លេសហ្សឹ និង ហ្សក-សឺដេស) សន្និដ្ឋានថាព្រះបាទសូរ្យវរ្ម័នបានបម្រុងទុកវាសម្រាប់ជាប្រាសាទបញ្ចុះព្រះសពរបស់ទ្រង់។ ភស្តុតាងបន្ថែមទៀតចំពោះការមើលឃើញដូចនេះត្រូវបានផ្ដល់ដោយចម្លាក់លៀនស្រាលៗ ដែលបានធ្វើតាមក្បួនក្នុងទិសដៅប្រឆាំងនឹងទក្ខិណាវដ្ដ-ប្រសវ្យៈជាយត្តសព្ទវិជ្ជាហិណ្ឌូ-ដូចនេះគឺជាការបញ្ច្រាសនៃរបៀបធម្មតា។ ក្បួនរីត៍ជាច្រើនប្រារព្ធក្នុងរបៀបបញ្ច្រាសកំឡុងសេវការបុណ្យសពព្រហ្មញ្ញ។ បុរាណវិទូ ឆាលអឹស-ហាយអ៊ែមក៏បានពិពណ៌នានូវអ្វីនៅខាងក្នុងដែលប្រហែលជាក្រឡបញ្ចុះសពដែលត្រូវបានគេយកមកពីប្រាង្គប៉មកណ្ដាល។ វាត្រូវបានគេហៅដោយអ្នកខ្លះថាជាការចំណាយកម្លាំងច្រើនបំផុតលើសាកសពមួយដែលគេបោះបង់ចោល។ ហ៊្វ្រីម៉ឹន និង ចាខ យ៉ាងណាក៏ដោយ កត់សម្គាល់ថាប្រាសាទអង្គរផ្សេងៗជាច្រើនបែរមុខចេញពីទិសខាងកើតជាធម្មតា និងផ្ដល់យោបល់ថាការបង្វែររបស់អង្គរវត្តគឺដោយសារតែការឧទ្ទិសរបស់ប្រាសាទដល់ព្រះវិស្ណុ ដែលព្រះអង្គរាប់អាននឹងទិសខាងលិច។
ការបកស្រាយបន្ថែមអំពីអង្គរវត្តត្រូវបានស្នើដោយអិលឡឹណឺរ-មែនិកា។ ដោយទាញយកការបង្វែរទិសនិងទំហំខ្នាតរបស់ប្រាសាទនេះ ហើយនិងនៅលើភាគខាងក្នុងនិងការរៀបចំនៃចម្លាក់លៀនស្រាលៗ គាត់លើកឡើងថារចនាសម្ព័ន្ធសំណង់បង្ហាញនូវសករាជថ្មីនៃសន្តិភាពដែលបានប្រកាសក្រោមរាជព្រះបាទសូរ្យវរ្ម័នទី២: ជារង្វាស់នៃវដ្តកាលសុរិយគតិ និងចន្ទគតិត្រូវបានសាងជាលំហពិសិដ្ឋនៃអង្គរវត្ត អាណត្តិទេពនេះដើម្បីដឹកនាំត្រូវបានពឹងទៅលើមន្ទីរនិងសាលស័ក្ដសិទ្ធ ដែលក្នុងន័យចងចាំនូវអំណាចរបស់ព្រះរាជា និងដើម្បីគោរពដល់និងធ្វើឱ្យស្ងប់ព្រះទ័យពួកទេវៈដែលគង់នៅស្ថានលើ។ ការលើកឡើងរបស់មែនិកាត្រូវបានទទួលយកជាមួយការលាយឡំគ្នានៃចំណាប់អារម្មណ៍និងសង្ស័យនិយមក្នុងរង្វង់បណ្ឌិតសភា។[២១] គាត់ដាក់ខ្លួនឯងអោយនៅឆ្ងាយពីបរិកប្បកម្មនៃអ្នកដទៃ ដូចជាហ្គ្រេម-ហ៊ែងខខ់ ថាអង្គរវត្តគឺជាផ្នែកនៃតំណាងតារានិករមករ។
រចនាបថ
អង្គរវត្តជាគំរូដំបូងនៃរចនាបថបុរាណនៃស្ថាបត្យកម្មខ្មែរ—រចនាបថអង្គរវត្ត—ដែលវាបានដាក់ឈ្មោះតាមប្រាសាទនេះ។ នៅសតវត្សទី១២ ពួកស្ថាបត្យករខ្មែរធ្លាប់មានជំនាញនិងទំនុកចិត្តក្នុងការប្រើប្រាស់ថ្មភក់ (ផ្ទុយពីឥដ្ឋ រឺ ថ្មបាយក្រៀម ) សម្ភារៈសាងសង់សំខាន់។ ភាគច្រើនទីដែលមើលឃើញគឺជាដុំថ្មភក់ ដែលពេលនោះថ្មបាយក្រៀមត្រូវបានប្រើសម្រាប់កំពែងខាងក្រៅនិងសម្រាប់ផ្នែកខ្លះនៃរចនាសម្ព័ន្ធសំណង់ដែលបានលាក់កំបាំង។ ភ្នាក់ងារដែលរុំភ្ជាប់បានប្រើប្រាស់ដើម្បីចូលរួមទៅជាដុំៗតែមិនទាន់ត្រូវបានគេដឹងនៅឡើយ ថ្វីបើជ័រឈើធម្មជាតិ រឺ កំបោរប្រេងត្រូវបានគេលើកឡើងក៏ដោយ។អង្គរវត្តទាញបានការកោតសរសើរលើសគេបង្អស់ចំពោះភាពស៊ីគ្នានៃការរចនាផ្ទាល់ខ្លួន ដែលត្រូវបានគេប្រៀបធៀបនឹងស្ថាបត្យកម្មនៃក្រិកនិងរ៉ូមបុរាណ។ តាមរយៈលោកម៉ូហ៊្រីស-ហ្គ្លេសហ្សឹ អ្នកអភិរក្សអង្គរពាក់កណ្ដាលសតវត្សទី២០ ប្រាសាទនេះ "សម្រេចបានភាពល្អឥតខ្ចោះតាមបែបបុរាណដោយសារបូជនីយដ្ឋានភាពដែលបានបង្អាក់នូវធាតុនឹងនរយ៉ាងល្អវិចិត្រនិងការរៀបចំ យ៉ាងត្រឹមត្រូវនៃខ្នាតទំហំរបស់ប្រាសាទ។ វាគឺជាកិច្ចការងារនៃអំណាច ឯកភាព និងរចនាបថ។
តាមស្ថាបត្យកម្ម ចរិកលក្ខណៈធាតុជាច្រើននៃរចនាបថនេះរួមមាន: ប្រាង្គប៉មរាងក្បាលទូក បុនទន្តដែលមានរាងដូចជាត្របកឈូកច្រើន កន្លះ-ថែវពង្រីកផ្លូវរបៀង ថែវអ័ក្សភ្ជាប់ទៅនឹងរបងព័ទ្ធជុំវិញ និងលានរាងកាកបាទដែលលេចឡើងតាមបណ្ដោយអ័ក្សធំនៃប្រាសាទ។ ធាតុផ្សំតុបតែងជាធម្មតាគឺទេវតា (រឺ អប្សរា) ចម្លាក់លៀនស្រាលៗ និងនៅលើកម្រងផ្កាភ្ញីធំសន្ធឹងរបស់ហោជាង និងឈុតឆាកនិទានកថា។ រូបចម្លាក់បដិមានៃអង្គរវត្តត្រូវបានចាត់ចែងទុកអភិរក្ស កំពុងតែនៅដដែលនិងមិនសូវមាំមួនជាងស្នាដៃដើមដំបូងឡើយ។ ធាតុសំខាន់ផ្សេងទៀតនៃការរចនាត្រូវបានគេបំផ្លិចបំផ្លាញដោយការលួចឆក់ប្លន់និងការកន្លងទៅនៃពេលវេលា រួមមានការបូកពាសស្រោបមាសលើប៉មប្រាង្គ ដោយការស្រោបមាសលើរូបចម្លាក់លើចម្លាក់លៀនស្រាលៗ និងបន្ទះពិតានឈើនិងទ្វារនានា។
រចនាបថអង្គរវត្តត្រូវបានតោងបន្តដោយសម័យបាយ័ន នៅក្នុងនោះដែលគុណភាពត្រូវបានបូជាយញ្ញជាញឹកញាប់ទៅដល់បរិមាណ។ ប្រាសាទដទៃទៀតស្ថិតក្នុងរចនាបថនេះគឺ បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និងប្រាសាទដំបូងក្នុងនោះព្រះពិធូរ នៅអង្គរ ខាងក្រៅអង្គរ បឹងមាលា និងភាគខ្លះនៃភ្នំរុងនិងពិមាយ។
លក្ខណៈពិសេស
វាំងចំណារខាងក្រៅគេ
កំពែងខាងក្រៅ ១០២៤ គុណនឹង៨០២ម និង កំពស់៤,៥ម ព័ទ្ធជុំវិញដោយលាននៃធ្លាបើក៣០ម និងគូទឹកមួយបណ្ដោយ១៩០ម។ ច្រកចូលទៅប្រាសាទនេះគឺនៅក្បែរច្រាំងដីនៅខាងកើតនិងផ្លូវកាត់ទឹកធ្វើពីថ្មភក់ទៅខាងលិច នៅខាងចុង ច្រកចូលធំ គឺជាការបន្ថែមចុងក្រោយ ប្រហែលជាជំនួសឲ្យស្ពានឈើ។ មាន គោបុរៈជាច្រើន នៅគ្រប់ទិសធំៗ ខាងលិចនៅឆ្ងាយពីអាធំជាងគេបង្អស់ហើយនិងមានប៉មប្រាង្គបាក់បែកបី។ លោកហ្គ្លេសហ្សឹកត់សម្គាល់ថាគោបុរៈនេះទាំងលាក់កំបាំងនិងចំណាំងឱ្យទ្រង់ទ្រាយប្រាសាទនេះសមរម្យ។ ខាងក្រោមប្រាង្គខាងត្បូងមានរូបចម្លាក់ព្រះវិស្ណុមួយអង្គ ដែលគេស្គាល់ថា តារាជ ដែលប្រហែលដើមឡើយបានស្ថិតនៅកន្លែងសក្ការៈបូជាកណ្ដាលនៃប្រាសាទ។ ថែវជាច្រើនរត់នៅចន្លោះប្រាង្គនានានិងឆ្ងាយរហូតដល់ច្រកចូលពីរថែមទៀតនៅខាងណាមួយនៃគោបុរៈជារឿយៗចាត់ទុកថាជាច្រកដំរី តាមដែលច្រកនោះមានទំហំល្មមដើម្បីអោយសត្វទាំងនោះចូលបាន។ ថែវទាំងនេះមានសសរបួនជ្រុងនៅខាងក្រៅ (ខាងលិច) និងជញ្ជាំងបិទជិតនៅខាងក្នុង (ខាងកើត)។ ពិតានចន្លោះសសរទាំងនោះតុបតែងដោយត្របកឈូក ផ្ទៃនៃជញ្ជាំងខាងលិចមានរូបចម្លាក់រេរាំ និងផ្ទៃជញ្ជាំងខាងកើតមានបង្អួចមានជើងទៀន រូបចម្លាក់ប្រុសកំពុងតែរេរាំលើសត្វដែលកំពុងលោតកញ្ឆេង ហើយនិងអប្សរា ដែលរួមមាន(ខាងត្បូងនៃច្រកចូល)តែមួយក្នុងប្រាសាទនេះកំពុងតែបង្ហាញធ្មេញរបស់នាង។កំពែងខាងក្រៅព័ទ្ធជុំវិញបរិវេណ៨២០០០០មាត្រការ៉េ (២០៣ អេកឺរ) ដែលម្យ៉ាងទៀតប្រាសាទកណ្ដាលត្រូវបានកាន់កាប់ដោយទីក្រុងនេះតាំងពីដើម និងនៅខាងជើងប្រាសាទនេះ គឺព្រះបរមរាជវាំង។ ដូចសំណង់មិនទាក់ទងសាសនាទាំងអស់នៃអង្គរ ដែលទាំងនោះត្រូវបានសាងសង់ឡើងដោយសម្ភារៈដែលអាចខូចបានខុសពីថ្ម ដូច្នេះគ្មានអ្វីសេសសល់ក្នុងចំណោមនោះទេលើកលែងតែគ្រោងខ្សែក្រៅនៃផ្លូវខ្លះៗ។ ភាគច្រើនបំផុតនៃតំបន់មួយនេះឥឡូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ ផ្លូវឆ្លងកាត់ទឹក៣៥០ម. មួយភ្ជាប់ទៅគោបុរៈខាងលិចទៅកាន់ប្រាសាទកណ្ដាល ដែលមានបង្កាន់ដៃនាគ និងកាំជណ្ដើរប្រាំមួយខ្សែនាំចុះទៅកាន់បុរីនៅខាងម្ខាងណាមួយ។ ចំហៀងនីមួយៗក៏បង្ហាញឡើងនូវបណ្ណាល័យមួយដែលមានច្រកចូលមួយចំនួននៅក្នុងចំណុចសំខាន់នីមួយៗ នៅចំពីមុខនៃកាំជណ្ដើរខ្សែទីបីពីច្រកចូល និងស្រះមួយនៅចន្លោះបណ្ណាល័យនិងប្រាសាទនេះ។ ស្រះជាច្រើនគឺជាការបន្ថែមក្រោយៗចំពោះការរចនា ដូចជាលានរាងកាកបាទដែលបានយាមដោយតោភ្ជាប់ទៅនឹងច្រកឆ្លងកាត់ទឹកទៅរចនាសម្ព័ន្ធសំណង់កណ្ដាល។
រចនាសម្ព័ន្ធកណ្ដាល
ថែវខាងក្រៅនេះ ១៨៧គុណ២១៥ម ជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះ-ថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថា ព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្ស ទោះបីភាគច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ ទីនេះមានអក្សរចារឹកច្រើនដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។ ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ។
ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង រឺ ជាក្រុមរហូតដល់បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និង គោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។ ថែវខាងក្នុងនេះ ហៅថាបាកាន គឺ៦០ម.ការ៉េដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។ ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃក្បាលតោ រឺ គ្រុឌ។ ធ្នឹម និង ហោជាងដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និង ទីសក្ការៈបូជា។ ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង៤៣ម.ដល់កម្ពស់៦៥ម.ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាលគឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។ ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្សហ្សកហ្សឹ-ធូវវ៉េបានជីកលុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ: បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។
ការតុបតែងលំអ
នៅលើថែវខាងកើតគឺជាមួយ ក្នុងចំណោមសាច់រឿងគួរអោយសរសើរខ្លាំងបំផុត ការកូរសមុទ្រទឹកដោះ ដែលបង្ហាញ អសុរា៩២ និង ទេវតា៨៨អង្គដែលយកនាគវាសុកិដើម្បីកូរសមុទ្រក្រោមការដឹកនាំរបស់ព្រះវិស្ណុ (មែននិការាប់ឃើញត្រឹមតែ៩១អសុរា និងពន្យល់ចំនួនអសមាមាត្រដូចជាតំណាងអោយចំនួនថ្ងៃចាប់ពីសុរិយដ្ឋានសិសិររដូវ ដល់សមរាត្រីរដូវរំហើយ និងចាប់ពីសមរាត្រីដល់សុរិយដ្ឋាននិទាឃរដូវ)។ វាត្រូវបានបន្តបន្ទាប់ដោយព្រះវិស្ណុដែលកំពុងតែកម្ចាយពួកអសុរា (ការបន្ថែមនូវសតវត្សទី១៦)។ ថែវខាងជើងបង្ហាញនូវជ័យជម្នះរបស់ក្ឫស្នាលើពនៈ (ដែលយោងទៅតាមលោកហ្គ្លេសហ្សឹ "ទឹកដៃនេះគឺអាក្រក់បំផុត" ) និង សមរភូមិរវាងពួកព្រះហិណ្ឌូនិងពួកអសុរា។ សាលាសំណាក់ខាងជើងឆៀងខាងលិច និង ជ្រុងខាងត្បូងឆៀងខាងលិច ទាំងពីររំលេចនូវសាច់រឿងតិចតួចមែនទែន ភាគខ្លះមិនច្បាស់លាស់ ប៉ុន្តែភាគច្រើនមកពីរឿងរាមាយណៈ រឺ ជីវិតរបស់ក្ឫស្នា។
ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖- (១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
- (២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
- (៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
- (៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
- (៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
- (៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
- (៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
- (៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
- (៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និងពួកអសុរៈ ។
- (១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
- (១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
បច្ចេកទេសស្ថាបនកម្ម
ថ្មមួយចំនួន រលោងដូចជាថ្មពពាលដែលបានប៉ូលាហើយ ត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់និងពន្លូញក្នុងករណីខ្លះ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ ហ្រង់រី-មហ៊តបានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ២,៥ ស.ម.ជាអង្កត់ផ្ចិត និង ជម្រៅ៣ ស.ម. ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញខ្លះបានអោយយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែង។បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់ ច្រើនដូចគ្នានឹងសាជីរបស់ខាបផ្វ្រានៅអេហ៊្សីប (ជា៥ លានតោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល២៥ ម៉ាយល៍ (៤០ គ.ម.)ទៅទិសឦសាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។ រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណថាវានឹងចំណាយពេល៣០០ឆ្នាំដើម្បីបង្ហើយអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង៤០ឆ្នាំ។
យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ១០០០មាត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។ គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល៦០ថ្ងៃដើម្បីឆ្លាក់។ [៤៤] រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្មប្រហែល៤០០តោន។[៤៥] កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំងពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។
No comments:
Post a Comment