អង្គរវត្តបច្ចុប្បន្ន

អង្គរវត្តបច្ចុប្បន្ន

វីដេអូមូលនិធិបូជនីយដ្ឋានពិភពលោកស្ដីពីការអភិរក្សអង្គរវត្ត
ការស្ទាបស្ទង់ខាងបុរាណវិទ្យាឥណ្ឌាបានបន្តការស្ដារស្នាដៃលើប្រាសាទនេះរវាង ១៩៨៦ និង១៩៩២។ ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ អង្គរវត្តបានមើលឃើញនូវកិច្ចប្រឹងប្រែងអភិរក្សបន្ត និងការកើនឡើងយ៉ាងខ្លាំងខាងទេសចរណ៍។ ប្រាសាទនេះគឺជាផ្នែកនៃទីកន្លែងកេរដំណែលពិភពលោករបស់អង្គរ បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលបានផ្ដល់នូវការអោយមូលនិធិខ្លះ និងបានជម្រុញចិត្តឲ្យរដ្ឋាភិបាលកម្ពុជាការពារទីកន្លែងនេះ។ គម្រោងការអភិរក្សអប្សរាអាល្លឺម៉ង់ (គ.អ.អ.អ. ឬ GACP) កំពុងធ្វើការដើម្បីការពារពួកទេវតា និង​ចម្លាក់លៀនស្រាលៗដទៃទៀតដែលតាក់តែងលើប្រាសាទនេះពីការបំផ្លិចបំផ្លាញ។ ការស្ទាបស្ទង់របស់អង្គការនេះបានរកឃើញថាប្រហែល២០%នៃពួកទេវតាស្ថិតនៅក្នុងលក្ខ័ណ្ឌមិនសូវល្អ ជាចម្បងដោយសារសំណឹកធម្មជាតិនិងការយ៉ាប់យ៉ឺនទៅនៃថ្មប៉ុន្តែដោយឡែកផងដែរ ក៏ធ្វើឲ្យមានកិច្ចប្រឹងប្រែងការស្ដារឡើងវិញភ្លាមៗផងដែរ។ ការងារផ្សេងៗពាក់ព័ន្ធនឹងការជួសជុលផ្នែកដែលបានធ្លាក់មួយចំនួនពីរចនាសម្ព័ន្ធសំណង់ និងការបង្ការពីការបាក់ធ្លាក់បន្ថែមទៀត: ទីខាងមុខប៉ែកខាងលិចនៃថ្នាក់លើៗ ជាឧទាហរណ៍ ត្រូវបានទប់ទ្រដោយការដាក់រន្ទាតាំងពីឆ្នាំ ២០០២ កាលណោះក្រុមជប៉ុនមួយបានបង្ហើយការស្ដារនូវបណ្ណាល័យខាងជើងនៃវាំងចំណារខាងក្រៅនៅឆ្នាំ២០០៥។ មូលនិធិបូជនីយដ្ឋានពិភពលោកបានចាប់ផ្ដើមការងារអភិរក្សលើថែវកូរសមុទ្រទឹកដោះនៅឆ្នាំ២០០៨ បន្ទាប់ពីជាច្រើនឆ្នាំក្នុងការសិក្សាពីស្ថានភាព។ គម្រោងការនេះបានស្ដារនូវប្រព័ន្ធប្រក់ដំបូលខ្មែរតាមបែបបុរាណ និងបានដកចេញនូវស៊ីម៉ង់ដែលបានប្រើនៅក្នុងការប៉ុនប៉ងការស្ដារដំបូងដែលបានជាលទ្ធផលជាអំបិលជ្រៀតចូល ​រចនាសម្ព័ន្ធសំណង់ពីក្រោយចម្លាក់ស្រាល ដែលធ្វើឲ្យខូចពណ៌និងបំផ្លាញផ្ទៃដែលបានឆ្លាក់ហើយ។ ដំណាក់កាលសំខាន់នៃការងារនេះបានបញ្ចប់នៅឆ្នាំ២០១២ និងសមាសភាគចុងក្រោយនឹងជាការបន្តុបឡើងនៃត្រីសូល៍លើដំបូលនៃថែវនេះនៅឆ្នាំ២០១៣។
អង្គរវត្តបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ នៅឆ្នាំ២០០៤ និង២០០៥ តួលេខរដ្ឋាភិបាលបានណែនាំថា រៀងគ្នាមានទេសចរបរទេស ៥៦១០០០ និង៦៧៧០០០នាក់ដែលបានមកដល់ខេត្តសៀមរាប ប្រហែល៥០%នៃពួកទេសចរបរទេសទាំងអស់នៅកម្ពុជាសម្រាប់ឆ្នាំទាំងពីរ។ ទីស្ថាននោះត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធសូគីម៉ិច(សូគីម៉ិចគ្រុប)ឯកជន ចាប់តាំងពីឆ្នាំ១៩៩០ ដែលបានជួលប្រាសាទពីរដ្ឋាភិបាលកម្ពុជា។ លំហូរចូលនៃពួកអ្នកទេសចរណ៍រហូតមកដល់ឥឡូវបានបង្កនូវការបំផ្លិចបំផ្លាញតិចតួចទាក់ទងគ្នា ក្រៅពីគំនូរសាធារណ៍ខ្លះៗ ខ្សែពួរ និងជណ្ដើរឈើត្រូវបានគេដាក់បញ្ចូលដើម្បីការពារចម្លាក់ផុសស្រាលៗនិងកម្រាល រៀងមក។ ទេសចរណ៍ក៏បានផ្ដល់នូវមូលនិធិបន្ថែមខ្លះទៀតចំពោះតំហែទាំក៏ដូចជាក្នុងឆ្នាំ២០០០ ប្រហែល២៨%នៃប្រាក់ចំណូលសំបុត្រឆ្លងកាត់ទីស្ថានអង្គរទាំងមូលត្រូវបានចំណាយលើប្រាសាទទាំងប៉ុន្មាននេះ ទោះបីជាកិច្ចការភាគច្រើនត្រូវបានបន្តដោយពួកក្រុមឧបត្ថម្ភដោយរដ្ឋាភិបាលបរទេសជាជាងដោយពួកអាជ្ញាធរកម្ពុជានោះ។
ចាប់តាំងពីអង្គរវត្តបានមើលឃើញកំណើនយ៉ាងសំខាន់ខាងទេសចរណ៍ទាំងប៉ុន្មានឆ្នាំនេះ អ.អ.វ.វ.ស.ប. រឺ យូណេស្កូ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរបស់ខ្លួនដើម្បីការការពារសុវត្ថិភាពនិងអភិវឌ្ឍន៍នៃស្ថានីយប្រវត្តិសាស្ត្រអង្គរ (គ.ស.អ. រឺ ICC) នៅក្នុងសមាគមដែលមានពួកអ្នកតំណាងមកពីរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរា បានរៀបចំសិក្ខាសាលាជាច្រើនដើម្បីពិភាក្សានូវគំនិត"ទេសចរណ៍វប្បធម៌"។ ដោយការចង់ចៀសវាងទេសចរណ៍ពាណិជ្ជកម្មនិងចំនួនដ៏ច្រើន សិក្ខាសាលាទាំងប៉ុន្មាននេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដល់ទីសំណាក់អាស្រ័យ និងសេវាកម្មគុណភាពខ្ពស់ជាលំដាប់ចំពោះរដ្ឋាភិបាលកម្ពុជាដើម្បីរកប្រយោជន៍ខាងសេដ្ឋកិច្ច គ្រានោះក៏មានការរួមបញ្ចូលនូវភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ នៅឆ្នាំ២០០១ អ្វីដែលជំរុញនេះបានហុចលទ្ធផលជាគំនិតនៃ"ទីក្រុងទេសចរណ៍អង្គរ" ដែលនឹងត្រូវបានអភិវឌ្ឍជាមួយការគោរពរាប់អានស្ថាបត្យកម្មខ្មែរ រួមមានការលំហែ និងសុខូបត្ថម្ភវត្ថុទេសចរណ៍ និងផ្ដល់សណ្ឋាគារប្រណិតនានាដែលមានសមត្ថភាពជាទីស្នាក់អាស្រ័យពួកអ្នកទេសចរណ៍មួយចំនួនធំ។
ការមើលឃើញនៃការអភិវឌ្ឍដូចជាទីស្នាក់អាស្រ័យទេសចរណ៍ដ៏ច្រើនបានធ្វើអោយមានកង្វល់ទាំងអប្សរា និង គ.ស.អ. (ICC) អះអាងថាការអភិវឌ្ឍទេសចរណ៍ពីមុនក្នុងតំបន់នេះបានធ្វេសប្រហែសនូវនិយ័តកម្មសំណង់ និងគម្រោងការទាំងនេះច្រើនទៀតមានសក្ដានុពលបំផ្លិចបំផ្លាញលក្ខណៈពិសេសៗខាងទេសភាព។ ផងដែរ ទំហំធំៗនៃគ្រោងការទាំងនេះបានចាប់ផ្ដើមគំរាមកំហែងគុណភាពទឹកនៅទីប្រជុំជនជិតៗតំបន់ ទឹកសំអុយ និងប្រព័ន្ធអគ្គីសនីជាច្រើន។ វាត្រូវបានកត់សម្គាល់ថាដូចជាភាពញឹកញាប់នៃទេសចរណ៍ខ្ពស់ និង ការទាមទារកើនឡើងសម្រាប់ទីស្នាក់អាស្រ័យគុណភាពខ្ពស់ក្នុងតំបន់នេះ ដូចជាការអភិវឌ្ឍផ្លូវជាន់ខ្ពស់ធំៗ មានការប៉ះផ្ទាល់លើតារាងទឹកក្រោមដី ដែលកំពុងតែលាតសន្ធឹងជាបន្តបន្ទាប់ដល់ស្ថេរភាពសំណង់នៃប្រាសាទជាច្រើននៅអង្គរវត្ត។ ពួកអ្នកស្រុកសៀមរាបក៏បានបញ្ចេញការព្រួយបារម្ភលើធម្មជាតិដ៏ស្រស់ស្អាត និង បរិយាកាសទីប្រជុំជនរបស់ខ្លួនដែលកំពុងសម្របសម្រួលដើម្បីទទួលទេសចរណ៍។ ដោយហេតុថាបរិយាកាសក្នុងស្រុកដ៏ស្រស់ស្អាតនេះគឺជាសមាសភាគគន្លឹះដើម្បីព្រាងឱ្យដូចទីក្រុងទេសចរណ៍អង្គរ ពួកមន្ត្រីរាជការក្នុងតំបន់បន្តពិភាក្សារបៀបចូលរួមទេសចរណ៍អនាគតដោយជោគជ័យដោយគ្មានការលះបង់តម្លៃ និងវប្បធម៌ក្នុងតំបន់។
នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០១២ ភាគីទាំងពីរបានយល់ស្របថាបូរ៉ូប៊ូឌួ និង អង្គរវត្តបានក្លាយជាស្ថានីយបងប្អូននិងក៏ជាខេត្តដែលនឹងក្លាយជាខេត្តបងប្អូន។ អាកាសចរណ៍ឥណ្ឌូណេស៊ីពីរកំពុងពិចារណាឱកាសដើម្បីបើកការហោះហើរដោយផ្ទាល់ពីយោខយ៉ាក់ការ៉្ទា ឥណ្ឌូណេស៊ី ទៅសៀមរាប


No comments:

Post a Comment