ស្ថាបត្យកម្ម

ស្ថាបត្យកម្ម

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។

ស្ថានីយ និង គម្រោង


គម្រោងទូទៅនៃអង្គរវត្តជាមួយរចនាសម្ព័ន្ធ​សំណង់សំខាន់នៅចំកណ្ដាល

គម្រោងលំអិតនៃរចនាសម្ព័ន្ធកណ្ដាល
អង្គរវត្ត តាំងនៅ 13°24′45″N 103°52′0″E, គឺជាការបន្សំតែមួយគត់នៃប្រាសាទភ្នំ ការរចនាជាបទដ្ឋានសម្រាប់ពួកប្រាសាទសភាវៈតំណាងរបស់អធិរាជាណាចក្រនេះ គ្រោងចុងក្រោយនៃថែវសហមជ្ឈមណ្ឌល និងឥទ្ធិពលពីឱឌ៉ិឝានិងចោឡ៊រ៊ នៃទមិឡនាដុ ឥណ្ឌា។ ប្រាសាទនេះគឺជាតំណាងនៃភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈ: ជួរចតុរង្គចំកណ្ដាលនៃប្រាង្គជាសញ្ញាសំគាល់កំពូលទាំងប្រាំនៃភ្នំ ហើយជញ្ជាំងនិងគូទឹក ជាជួរភ្នំព័ទ្ធជុំវិញ និងមហាសមុទ្រ។  ច្រកចូលទៅកាន់តំបន់ខាងលើនៃប្រាសាទគឺកាន់តែដាច់ដោយឡែកជាលំដាប់ ជាមួយនឹងពួកគ្រហស្ថដែលកំពុងត្រូវបានគេអនុញ្ញាតឱ្យចូលនៅជាន់ទាបបំផុតតែប៉ុណ្ណោះ។
មិនដូចប្រាសាទខ្មែរភាគច្រើនទេ អង្គរវត្តគឺបែរមុខទៅទិសខាងលិច ផ្ទុយពីប្រាសាទផ្សេងបែរទៅទិសខាងកើត។ នេះបាននាំមកនូវហេតុជាច្រើន (រួមមានហ្គ្លេសហ្សឹ និង ហ្សក-សឺដេស) សន្និដ្ឋានថាព្រះបាទសូរ្យវរ្ម័នបានបម្រុងទុកវាសម្រាប់ជាប្រាសាទបញ្ចុះព្រះសពរបស់ទ្រង់។ ភស្តុតាងបន្ថែមទៀតចំពោះការមើលឃើញដូចនេះត្រូវបានផ្ដល់ដោយចម្លាក់លៀនស្រាលៗ ដែលបានធ្វើតាមក្បួនក្នុងទិសដៅប្រឆាំងនឹងទក្ខិណាវដ្ដ-ប្រសវ្យៈជាយត្តសព្ទវិជ្ជាហិណ្ឌូ-ដូចនេះគឺជាការបញ្ច្រាសនៃរបៀបធម្មតា។ ក្បួនរីត៍ជាច្រើនប្រារព្ធក្នុងរបៀបបញ្ច្រាសកំឡុងសេវការបុណ្យសពព្រហ្មញ្ញ។ បុរាណវិទូ ឆាលអឹស-ហាយអ៊ែមក៏បានពិពណ៌នានូវអ្វីនៅខាងក្នុងដែលប្រហែលជាក្រឡបញ្ចុះសពដែលត្រូវបានគេយកមកពីប្រាង្គប៉មកណ្ដាល។  វាត្រូវបានគេហៅដោយអ្នកខ្លះថាជាការចំណាយកម្លាំងច្រើនបំផុតលើសាកសពមួយដែលគេបោះបង់ចោល។ ហ៊្វ្រីម៉ឹន និង ចាខ យ៉ាងណាក៏ដោយ កត់សម្គាល់ថាប្រាសាទអង្គរផ្សេងៗជាច្រើនបែរមុខចេញពីទិសខាងកើតជាធម្មតា និងផ្ដល់យោបល់ថាការបង្វែររបស់អង្គរវត្តគឺដោយសារតែការឧទ្ទិសរបស់ប្រាសាទដល់ព្រះវិស្ណុ ដែលព្រះអង្គរាប់អាននឹងទិសខាងលិច។
ការបកស្រាយបន្ថែមអំពីអង្គរវត្តត្រូវបានស្នើដោយអិលឡឹណឺរ-មែនិកា។ ដោយទាញយកការបង្វែរទិសនិងទំហំខ្នាតរបស់ប្រាសាទនេះ ហើយនិងនៅលើភាគខាងក្នុងនិងការរៀបចំនៃចម្លាក់លៀនស្រាលៗ គាត់លើកឡើងថារចនាសម្ព័ន្ធសំណង់បង្ហាញនូវសករាជថ្មីនៃសន្តិភាពដែលបានប្រកាសក្រោមរាជព្រះបាទសូរ្យវរ្ម័នទី២: ជារង្វាស់នៃវដ្តកាលសុរិយគតិ និងចន្ទគតិត្រូវបានសាងជាលំហពិសិដ្ឋនៃអង្គរវត្ត អាណត្តិទេពនេះដើម្បីដឹកនាំត្រូវបានពឹងទៅលើមន្ទីរនិងសាលស័ក្ដសិទ្ធ ដែលក្នុងន័យចងចាំនូវអំណាចរបស់ព្រះរាជា និងដើម្បីគោរពដល់និងធ្វើឱ្យស្ងប់ព្រះទ័យពួកទេវៈដែលគង់នៅស្ថានលើ។ ការលើកឡើងរបស់មែនិកាត្រូវបានទទួលយកជាមួយការលាយឡំគ្នានៃចំណាប់អារម្មណ៍និងសង្ស័យនិយមក្នុងរង្វង់បណ្ឌិតសភា។[២១] គាត់ដាក់ខ្លួនឯងអោយនៅឆ្ងាយពីបរិកប្បកម្មនៃអ្នកដទៃ ដូចជាហ្គ្រេម-ហ៊ែងខខ់ ថាអង្គរវត្តគឺជាផ្នែកនៃតំណាងតារានិករមករ

រចនាបថ


ថែវខាងលើនៅអង្គរវត្ត
អង្គរវត្តជាគំរូដំបូងនៃរចនាបថបុរាណនៃស្ថាបត្យកម្មខ្មែររចនាបថអង្គរវត្ត—ដែលវាបានដាក់ឈ្មោះតាមប្រាសាទនេះ។ នៅសតវត្សទី១២ ពួកស្ថាបត្យករខ្មែរធ្លាប់មានជំនាញនិងទំនុកចិត្តក្នុងការប្រើប្រាស់ថ្មភក់ (ផ្ទុយពីឥដ្ឋ រឺ ថ្មបាយក្រៀម ) សម្ភារៈសាងសង់សំខាន់។ ភាគច្រើនទីដែលមើលឃើញគឺជាដុំថ្មភក់ ដែលពេលនោះថ្មបាយក្រៀមត្រូវបានប្រើសម្រាប់កំពែងខាងក្រៅនិងសម្រាប់ផ្នែកខ្លះនៃរចនាសម្ព័ន្ធសំណង់ដែលបានលាក់កំបាំង។ ភ្នាក់ងារដែលរុំភ្ជាប់បានប្រើប្រាស់ដើម្បីចូលរួមទៅជាដុំៗតែមិនទាន់ត្រូវបានគេដឹងនៅឡើយ ថ្វីបើជ័រឈើធម្មជាតិ រឺ កំបោរប្រេងត្រូវបានគេលើកឡើងក៏ដោយ។
អង្គរវត្តទាញបានការកោតសរសើរលើសគេបង្អស់ចំពោះភាពស៊ីគ្នានៃការរចនាផ្ទាល់ខ្លួន ដែលត្រូវបានគេប្រៀបធៀបនឹងស្ថាបត្យកម្មនៃក្រិកនិងរ៉ូមបុរាណ។ តាមរយៈលោកម៉ូហ៊្រីស-ហ្គ្លេសហ្សឹ អ្នកអភិរក្សអង្គរពាក់កណ្ដាលសតវត្សទី២០ ប្រាសាទនេះ "សម្រេចបានភាពល្អឥតខ្ចោះតាមបែបបុរាណដោយសារបូជនីយដ្ឋានភាពដែលបានបង្អាក់នូវធាតុនឹងនរយ៉ាងល្អវិចិត្រនិងការរៀបចំ ​យ៉ាងត្រឹមត្រូវនៃខ្នាតទំហំរបស់ប្រាសាទ។ វាគឺជាកិច្ចការងារនៃអំណាច ឯកភាព និងរចនាបថ។
តាមស្ថាបត្យកម្ម ចរិកលក្ខណៈធាតុជាច្រើននៃរចនាបថនេះរួមមាន: ប្រាង្គប៉មរាងក្បាលទូក បុនទន្តដែលមានរាងដូចជាត្របកឈូកច្រើន កន្លះ-ថែវពង្រីកផ្លូវរបៀង ថែវអ័ក្សភ្ជាប់ទៅនឹងរបងព័ទ្ធជុំវិញ និងលានរាងកាកបាទដែលលេចឡើងតាមបណ្ដោយអ័ក្សធំនៃប្រាសាទ។ ធាតុផ្សំតុបតែងជាធម្មតាគឺទេវតា (រឺ អប្សរា) ចម្លាក់លៀនស្រាលៗ និងនៅលើកម្រងផ្កាភ្ញីធំសន្ធឹងរបស់ហោជាង និងឈុតឆាកនិទានកថា។ រូបចម្លាក់បដិមានៃអង្គរវត្តត្រូវបានចាត់ចែងទុកអភិរក្ស កំពុងតែនៅដដែលនិងមិនសូវមាំមួនជាងស្នាដៃដើមដំបូងឡើយ។ ធាតុសំខាន់ផ្សេងទៀតនៃការរចនាត្រូវបានគេបំផ្លិចបំផ្លាញដោយការលួចឆក់ប្លន់និងការកន្លងទៅនៃពេលវេលា រួមមានការបូកពាសស្រោបមាសលើប៉មប្រាង្គ ដោយការស្រោបមាសលើរូបចម្លាក់លើចម្លាក់លៀនស្រាលៗ និងបន្ទះពិតានឈើនិងទ្វារនានា។
រចនាបថអង្គរវត្តត្រូវបានតោងបន្តដោយសម័យបាយ័ន នៅក្នុងនោះដែលគុណភាពត្រូវបានបូជាយញ្ញជាញឹកញាប់ទៅដល់បរិមាណ។ ប្រាសាទដទៃទៀតស្ថិតក្នុងរចនាបថនេះគឺ បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និងប្រាសាទដំបូងក្នុងនោះព្រះពិធូរ នៅអង្គរ ខាងក្រៅអង្គរ បឹងមាលា និងភាគខ្លះនៃភ្នំរុងនិងពិមាយ

លក្ខណៈពិសេស


ទិដ្ឋភាពពីលើអាកាសនៃអង្គរវត្ត

វាំងចំណារខាងក្រៅគេ

កំពែងខាងក្រៅ ១០២៤ គុណនឹង៨០២ម និង កំពស់៤,៥ម ព័ទ្ធជុំវិញដោយលាននៃធ្លាបើក៣០ម និងគូទឹកមួយបណ្ដោយ១៩០ម។ ច្រកចូលទៅប្រាសាទនេះគឺនៅក្បែរច្រាំងដីនៅខាងកើតនិងផ្លូវកាត់ទឹកធ្វើពីថ្មភក់ទៅខាងលិច នៅខាងចុង ច្រកចូលធំ គឺជាការបន្ថែមចុងក្រោយ ប្រហែលជាជំនួសឲ្យស្ពានឈើ។ មាន គោបុរៈជាច្រើន នៅគ្រប់ទិសធំៗ ខាងលិចនៅឆ្ងាយពីអាធំជាងគេបង្អស់ហើយនិងមានប៉មប្រាង្គបាក់បែកបី។ លោកហ្គ្លេសហ្សឹកត់សម្គាល់ថាគោបុរៈនេះទាំងលាក់កំបាំងនិងចំណាំងឱ្យទ្រង់ទ្រាយប្រាសាទនេះសមរម្យ។ ខាងក្រោមប្រាង្គខាងត្បូងមានរូបចម្លាក់ព្រះវិស្ណុមួយអង្គ ដែលគេស្គាល់ថា តារាជ ដែលប្រហែលដើមឡើយបានស្ថិតនៅកន្លែងសក្ការៈបូជាកណ្ដាលនៃប្រាសាទ។ ថែវជាច្រើនរត់នៅចន្លោះប្រាង្គនានានិងឆ្ងាយរហូតដល់ច្រកចូលពីរថែមទៀតនៅខាងណាមួយនៃគោបុរៈជារឿយៗចាត់ទុកថាជាច្រកដំរី តាមដែលច្រកនោះមានទំហំល្មមដើម្បីអោយសត្វទាំងនោះចូលបាន។ ថែវទាំងនេះមានសសរបួនជ្រុងនៅខាងក្រៅ (ខាងលិច) និងជញ្ជាំងបិទជិតនៅខាងក្នុង (ខាងកើត)។ ពិតានចន្លោះសសរទាំងនោះតុបតែងដោយត្របកឈូក ផ្ទៃនៃជញ្ជាំងខាងលិចមានរូបចម្លាក់រេរាំ និងផ្ទៃជញ្ជាំងខាងកើតមានបង្អួចមានជើងទៀន រូបចម្លាក់ប្រុសកំពុងតែរេរាំលើសត្វដែលកំពុងលោតកញ្ឆេង ហើយនិងអប្សរា ដែលរួមមាន(ខាងត្បូងនៃច្រកចូល)តែមួយក្នុងប្រាសាទនេះកំពុងតែបង្ហាញធ្មេញរបស់នាង។
កំពែងខាងក្រៅព័ទ្ធជុំវិញបរិវេណ៨២០០០០មាត្រការ៉េ (២០៣ អេកឺរ) ដែលម្យ៉ាងទៀតប្រាសាទកណ្ដាលត្រូវបានកាន់កាប់ដោយទីក្រុងនេះតាំងពីដើម និងនៅខាងជើងប្រាសាទនេះ គឺព្រះបរមរាជវាំង។ ដូចសំណង់មិនទាក់ទងសាសនាទាំងអស់នៃអង្គរ ដែលទាំងនោះត្រូវបានសាងសង់ឡើងដោយសម្ភារៈដែលអាចខូចបានខុសពីថ្ម ដូច្នេះគ្មានអ្វីសេសសល់ក្នុងចំណោមនោះទេលើកលែងតែគ្រោងខ្សែក្រៅនៃផ្លូវខ្លះៗ។ ភាគច្រើនបំផុតនៃតំបន់មួយនេះឥឡូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ ផ្លូវឆ្លងកាត់ទឹក៣៥០ម. មួយភ្ជាប់ទៅគោបុរៈខាងលិចទៅកាន់ប្រាសាទកណ្ដាល ដែលមានបង្កាន់ដៃនាគ និងកាំជណ្ដើរប្រាំមួយខ្សែនាំចុះទៅកាន់បុរីនៅខាងម្ខាងណាមួយ។ ចំហៀងនីមួយៗក៏បង្ហាញឡើងនូវបណ្ណាល័យមួយដែលមានច្រកចូលមួយចំនួននៅក្នុងចំណុចសំខាន់នីមួយៗ នៅចំពីមុខនៃកាំជណ្ដើរខ្សែទីបីពីច្រកចូល និងស្រះមួយនៅចន្លោះបណ្ណាល័យនិងប្រាសាទនេះ។ ស្រះជាច្រើនគឺជាការបន្ថែមក្រោយៗចំពោះការរចនា ដូចជាលានរាងកាកបាទដែលបានយាមដោយតោភ្ជាប់ទៅនឹងច្រកឆ្លងកាត់ទឹកទៅរចនាសម្ព័ន្ធសំណង់កណ្ដាល។

រចនាសម្ព័ន្ធកណ្ដាល


គំរូតូចៗនៃរចនាសម្ព័ន្ធសំណង់កណ្ដាលនៃ​អង្គរវត្ត។ នៅផ្នែកខាងមុខ លានរាងកាកបាទដែលសណ្ដូក​នៅខាងមុខនៃរចនាសម្ព័ន្ធសំណង់កណ្ដាល។
ប្រាសាទនេះតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។ វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបីងើបឡើងដល់ប្រាង្គកណ្ដាល កំពស់នីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ។ ថែវនីមួយៗមានគោបុរៈមួយនៅចំណុចនីមួយៗ ហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួន ដែលបង្កើតឡើងនូវជួរចតុរង្គដែលមានប្រាង្គនៅចំកណ្ដាល។ពីព្រោះតែប្រាសាទបែរមុខទៅទិសខាងលិច លក្ខណៈពិសេសទាំងអស់បានកំណត់បែរឆ្ពោះទៅខាងកើត ដែលបន្សល់ទុកទីលំហបន្ថែមទៀតដែលត្រូវបានបំពេញនៅក្នុងវាំងចំណារនីមួយនិងថែវនៅចំហៀងខាងលិច ចំពោះហេតុផលដដែលកាំជណ្ដើរបែរមុខទៅខាងលិចរាក់ជាងកន្លែងផ្សេងនៅខាងផ្សេងៗទៀត។
ថែវខាងក្រៅនេះ ១៨៧គុណ២១៥ម ជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះ-ថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថា ព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្ស ទោះបីភាគច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ ទីនេះមានអក្សរចារឹកច្រើនដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។ ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ
ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង រឺ ជាក្រុមរហូតដល់បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និង គោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។ ថែវខាងក្នុងនេះ ហៅថា​បាកាន គឺ៦០ម.ការ៉េដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។ ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃក្បាលតោ រឺ គ្រុឌធ្នឹម និង ហោជាងដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និង ទីសក្ការៈបូជា។ ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង៤៣ម.ដល់កម្ពស់៦៥ម.ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាលគឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។ ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្សហ្សកហ្សឹ-ធូវវ៉េបានជីកលុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ: បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។

ការតុបតែងលំអ


ពួកទេវតាគឺជាលក្ខណៈនៃរចនាបថអង្គរវត្ត។

ចម្លាក់លៀនស្រាលនៃការកូរសមុទ្រទឹកដោះ​ដែល​​​​​​​​​​​​​​​​​​​​​​​​បង្ហាញព្រះវិស្ណុនៅចំកណ្ដាល អវតារអណ្ដើករបស់ទ្រង់ កុម៌ខាងក្រោម ពួកអសុរ និងទេវតា នៅខាងឆ្វេង និង ស្ដាំ និងពួកអប្សរា និងព្រះឥន្ទ្រនៅខាងលើ។
ដោយបានបញ្ចូលគ្នាជាមួយស្ថាបត្យកម្មនៃអគារ និងមួយក្នុងចំណោមហេតុផលសម្រាប់កិត្តនាមរបស់ខ្លួនគឺការតុបតែងលាតសន្ធឹងរបស់អង្គរវត្ត ដែលយកទម្រង់នៃចម្លាក់ខ្សែលៀនស្រាលៗ។ កំពែងខាងក្នុងនៃថែវខាងក្រៅបង្ហាញតំណតគ្នានៃឆាកខ្នាតធំដែលរៀបរាប់យ៉ាងសំខាន់នូវភាគច្រើនពីវីរកថាហិណ្ឌូ រាមាយណៈ និង មហាភារតៈ។ ហាយអ៊ាំមបានហៅអ្វីទាំងនេះថា "ការរៀបចំជាខ្សែដែលបានយល់ដឹងខ្លាំងបំផុតពីចម្លាក់ថ្ម"។ ចាប់ពីជ្រុងខាងជើង-ខាងលិចបញ្ច្រាសទ្រនិចនាឡិកា ថែវខាងលិចបង្ហាញនូវសមរភូមិលង្កា (មកពីរាមាយណៈ ក្នុងនោះដែលព្រះរាម កម្ចាត់រាវនៈ និងសមរភូមិកុរុក្ឞេត្រ (ពីភារតៈ ដែលបង្ហាញនូវការសាបរលាបព្រមៗគ្នានៃត្រកូលកៅរវៈ និង បាណ្ឌវៈ)។ នៅថែវខាងត្បូងតាមសាច់រឿងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ ក្បួនដង្ហែរព្រះសូរ្យវរ្ម័នទី២ បន្ទាប់មក នរក៣២ និងស្ថានសួគ៌៣៧នៃទេវកថាហិណ្ឌូ។
នៅលើថែវខាងកើតគឺជាមួយ ក្នុងចំណោមសាច់រឿងគួរអោយសរសើរខ្លាំងបំផុត ការកូរសមុទ្រទឹកដោះ ដែលបង្ហាញ អសុរា៩២ និង ទេវតា៨៨អង្គដែលយកនាគវាសុកិដើម្បីកូរសមុទ្រក្រោមការដឹកនាំរបស់ព្រះវិស្ណុ (មែននិការាប់ឃើញត្រឹមតែ៩១អសុរា និងពន្យល់ចំនួនអសមាមាត្រដូចជាតំណាងអោយចំនួនថ្ងៃចាប់ពីសុរិយដ្ឋានសិសិររដូវ ដល់សមរាត្រីរដូវរំហើយ និងចាប់ពីសមរាត្រីដល់សុរិយដ្ឋាននិទាឃរដូវ)។ វាត្រូវបានបន្តបន្ទាប់ដោយព្រះវិស្ណុដែលកំពុងតែកម្ចាយពួកអសុរា (ការបន្ថែមនូវសតវត្សទី១៦)។ ថែវខាងជើងបង្ហាញនូវជ័យជម្នះរបស់ក្ឫស្នាលើពនៈ (ដែលយោងទៅតាមលោកហ្គ្លេសហ្សឹ "ទឹកដៃនេះគឺអាក្រក់បំផុត" ) និង សមរភូមិរវាងពួកព្រះហិណ្ឌូនិងពួកអសុរា។ សាលាសំណាក់ខាងជើងឆៀងខាងលិច និង ជ្រុងខាងត្បូងឆៀងខាងលិច ទាំងពីររំលេចនូវសាច់រឿងតិចតួចមែនទែន ភាគខ្លះមិនច្បាស់លាស់ ប៉ុន្តែភាគច្រើនមកពីរឿងរាមាយណៈ រឺ ជីវិតរបស់ក្ឫស្នា

ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត

ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និង​ពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។

បច្ចេកទេសស្ថាបនកម្ម

ថ្មមួយចំនួន រលោងដូចជាថ្មពពាលដែលបានប៉ូលាហើយ ត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់និងពន្លូញក្នុងករណីខ្លះ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ ហ្រង់រី-មហ៊តបានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ២,៥ ស.ម.ជាអង្កត់ផ្ចិត និង ជម្រៅ៣ ស.ម. ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញខ្លះបានអោយយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែង។
បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់ ច្រើនដូចគ្នានឹងសាជីរបស់ខាបផ្វ្រានៅអេហ៊្សីប (ជា៥ លានតោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល២៥ ម៉ាយល៍ (៤០ គ.ម.)ទៅទិសឦសាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។ រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណថាវានឹងចំណាយពេល៣០០ឆ្នាំដើម្បីបង្ហើយអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង៤០ឆ្នាំ។
យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ១០០០មាត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។ គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល៦០ថ្ងៃដើម្បីឆ្លាក់។ [៤៤] រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្មប្រហែល៤០០តោន។[៤៥] កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំងពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។
អង្គរវត្តបង្ហាញពីទិដ្ឋភាពឆ្លងតាមគូទឹក

No comments:

Post a Comment